khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានសម្តែងការកោតសរសើរ និងថ្លៃងអំណរគុណ ព្រមទាំងលើកទឹកចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានរួបរួមកម្លាំងគ្នាខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយពុំមានគំនិតគ្រប់គ្រាន់និយម សំណូមពរបន្តផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា ខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីភាពរីកចម្រើនរុងរឿងជាអមតនៃប្រទេសជាតិយើង។ ឯកឧត្តមបានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង ត្រូវថែរក្សាសុខភាពឱ្យបានល្អ ប្រុងប្រយ័ត្នឱ្យបានខ្ពស់រាល់ពេលធ្វើដំណើរ និងរៀបចំឯកសារពាក់ព័ន្ធផ្សេងៗឱ្យបានរួចរាល់ ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ ក្នុងឱកាសនោះក៏បានប្រគល់ជូននូវឧបករណ៍សម្រាប់ធ្វើតេស្តរហ័សជំងឺកូវីដ-១៩ ព្រមទាំងថវិកាចំនួនផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអនុញ្ញាតឱ្យអង្គការកាតាស់កម្ពុជា ដឹកនាំដោយលោក គឹម រតនា ចូលជួបសំណេះសំណាល ដើម្បីអបអរសាទរ ដែលឯកឧត្តមជាប់ជាសមាជិកព្រឹទ្ធសភានីតិកាលទី៥
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញអមដំណើរ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមប្រព័ន្ធនិម្មិត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញចែកធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារ